ថ្ងៃសៅរ៍ ៧រោច ខែមគិសិរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ទោ អាំ សុផល ប្រធានលេខាធិការដ្ឋាន ស.អ.ក ស្រុកពញាក្រែក តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំ និង ក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០រៀល ជូនគ្រួសារសព លោក ស្រី ឆាន ជានិវត្តន៍ជន បានទទួលមរណៈភាព កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ដោយរោគាពាធ ដែលមានអ្នកទទួលបណ្ដាំ ឈ្មោះ ឌុច សារ៉ែន ភេទ ប្រុស ត្រូវជាកូនបង្កើត ។ ក្នុងឱកាសនោះផងដែរក្រុមគ្រួសារសពបានថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់ដល់ គ្រួសារអតីតយុទ្ធជន និងសូមគោរពជូនពរដល់សម្ដេចតេជោ និងក្រុមគ្រួសារជួបតែពុទ្ធទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។