ប្រគល់ថវិកាបេឡាមរណៈសង្រ្គោះ
ថ្ងៃសៅរ៍ ១៤រោច ខែមគិសិរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែករា ឆ្នាំ២០១៨ នៅភូមិទួលសំូរ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ទោ អ៊ុក សុខា ប្រធានលេខាធិការដ្ឋាន ស.អ.ក ស្រុកអូររាំងឪ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំ និង ក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០រៀល ជូនគ្រួសារសព លោកស្រី ខាត់ នាត ជាជនពលី បានទទួលមរណៈភាព កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ដោយរោគាពាធ ដែលមានអ្នកទទួលបណ្ដាំ ឈ្មោះ វណ្ណះ ណេង ភេទ ប្រុស ត្រូវជាកូនបង្កើត ។
ក្នុងឱកាសនោះផងដែរក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់ដល់ គ្រួសារអតីតយុទ្ធជន និងសូមគោរពជូនពរដល់សម្ដេចតេជោ និងក្រុមគ្រួសារជួបតែពុទ្ធទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។
Comments
Post a Comment